Pages

Ads 468x60px

Wednesday, April 27, 2016

ខែក្តៅ នារីស្លៀកខ្លីៗពេក ប្រយ័ត្នព្រាននារី បែបនេះ (មានវីដេអូ)Hot girls wearing shorts too careful these Ci (video)





ចិន៖ នារីវ័យក្មេងសាច់ស ស្រស់ស្អាតម្នាក់ ស្លៀកខ្លីធ្វើឲ្យបុរសរោគចិត្តម្នាក់ ទប់ចិត្តមិនបាន ដកទូរស័ព្ទលួចថតនាង ដោយមិនដឹងខ្លួន ក្នុងទីសាធារណៈ។
រដូវក្តៅចូលមកដល់ នារីៗដែលចូលចិត្តស្លៀកខ្លីៗ គួរណាស់បង្កើនការប្រុងប្រយ័ត្នបន្ថែម។ ជាក់ស្តែង កាលពីសប្តាហ៍មុននេះ ខណៈដែលបុរសរោគចិត្តម្នាក់ បានធ្វើពុតជាដើរមកឈរក្បែរនារីរងគ្រោះ ក្នុងសភាពធម្មតា ហើយដកទូរស័ព្ទមកថតក្រោមសំពត់របស់នាងតែម្តង  នៅឯស្ថានីយរថយន្តក្រុងមួយកន្លែង ស្ថិតក្នុងទីក្រុង Hefei ខេត្ត Anhui ប្រទេសចិន។
បើតាមប្រភព សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានថតរូបភាពទាំងអស់នោះ បង្ហោះចូលទៅក្នុងបណ្តាញអីុនធឺណែត បានឲ្យដឹ
ថា បុរសរោគចិត្តម្នាក់នោះ មានអាយុប្រហែលជា ២០ឆ្នាំតែប៉ុណ្ណោះ ហើយបានចំណាយពេល ថតនារីស្លៀកខ្លីបែបនេះ ម្តងៗប្រហែលជជិត១០នាទី។ មិនតែប៉ុណ្ណោះបានលួចថតរូបនារីៗដែលរងគ្រោះទាំងអស់នោះ យ៉ាងហោចណាស់ ៤ទៅ៥នាក់ ក្នុងមួយថ្ងៃ។


ខាងប៉ូលិស មានប្រសាសន៍ថា ពុំបានទទួលព័ត៌មានទាំងអស់នោះឡើយ។ ប៉ូលិសបន្ថែមថា ប៉ូលិសកំពុងយកចិត្តទុកដាក់ ឃ្លាំមើលបន្ថែម ហើយជនណាដែលនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត ប្រសិនជាចាប់បាន នឹងត្រូវធ្វើការឃាត់ខ្លួនតែម្តង។ យ៉ាងណាមិញ មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាក់ មានការរិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើដ៏ស្មោគគ្រោក របស់បុរសខាងលើផងដែរ៕
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយ ដែលបានកើតឡើងក្នុងប្រទេសចិននោះឡើយ តែកាលពីឆ្នាំកន្លងទៅមុនៗ ក៏ធ្លាប់មានហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងផងដែរ មិនថានៅទីសាធារណៈ សូម្បីតែនៅលើរថយន្តក្រុង ឬរថភ្លើងក៏មានដែរ។ ដូច្នេះនារីៗដែលចូលចិត្តស្លៀកខ្លីៗ គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមផងដែរ។    








0 comments:

Post a Comment